យុទ្ធនាការផ្ញើសារគាំទ្រ Aichi-Nagoya 2026
លក្ខខណ្ឌនៃការដាក់ពាក្យ
យុទ្ធនាការផ្ញើសារគាំទ្រ
Aichi-Nagoya 2026
លក្ខខណ្ឌនៃការដាក់ពាក្យ
លក្ខខណ្ឌប្រើប្រាស់
លក្ខខណ្ឌប្រើប្រាស់នេះ គឺជាខ្លឹមសារដែលកំណត់ទៅលើលក្ខខណ្ឌនៃការចូលរួមនៅក្នុងយុទ្ធនាការផ្ញើសារគាំទ្រ Aichi-Nagoya 2026 (តទៅហៅថា យុទ្ធនាការនេះ) ដែលរៀបចំកម្មវិធីដោយ Aeon Retail Co., Ltd. (តទៅហៅថា ក្រុមហ៊ុនយើងខ្ញុំ) និង គ្រប់គ្រងដំណើរការដោយការិយាល័យរដ្ឋបាលនៃយុទ្ធនាការ AEON ផ្សារភ្ជាប់អាស៊ី (តទៅហៅថា ការិយាល័យរដ្ឋបាលយើងខ្ញុំ)។
"ចំពោះលោកអ្នកដែលចូលរួមនៅក្នុងយុទ្ធនាការនេះ សូមលោកអ្នកអាននូវខ្លឹមសារនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះដោយយកចិត្តទុកដាក់ រួចផ្ដល់ការយល់ព្រម (សម្រាប់អនីតិជន គឺត្រូវទទួលការយល់ព្រមពីអាណាព្យាបាល) នៅក្នុងការប្រើប្រាស់នេះ។"
ករណីដែលអ្នកមិនអាចផ្ដល់ការយល់ព្រមដោយប្រការណាមួយ សូមចៀសវាងការប្រើប្រាស់នេះដោយអនុគ្រោះ។ ករណីអ្នកបានប្រើប្រាស់ គឺចាត់ទុកថាអ្នកបានយល់ព្រមទៅនឹងលក្ខខណ្ឌគ្រប់ទាំងអស់ដូចខាងក្រោម។សូមជម្រាបជូនទុកជាមុនថាក្រុមហ៊ុនយើងខ្ញុំអាចនឹងផ្លាស់ប្ដូរខ្លឹមសារនៅលើទំព័រវេបសាយនេះ ក៏ដូចជាលក្ខខណ្ឌប្រើប្រាស់នេះ ដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។
អំពីការប្រើប្រាស់ទំព័រវេបសាយនេះ
គោលបំណង និង បរិស្ថានប្រើប្រាស់
ទំព័រវេបសាយនេះមានគោលបំណងដើម្បីបង្កើតចេញជារូបរាងនូវការគាំទ្ររបស់មនុស្សគ្រប់រូបនៅលើពិភពលោកចំពោះអត្តពលិក។
សម្រាប់ឧបករណ៍ឆ្លងឆ្លើយ ផ្នែកទន់ និងបរិស្ថានផ្សេងៗទៀត ក៏ដូចជាការចំណាយទៅលើប្រព័ន្ធឆ្លងឆ្លើយដែលចាំបាច់សម្រាប់ការប្រើប្រាស់ទំព័រវេបសាយនេះ គឺជាការចំណាយនិងទំនួលខុសត្រូវទាំងស្រុងរបស់អតិថិជនជាសាមីខ្លួន។
ចំណុចហាមឃាត់សម្រាប់ខ្លឹមសារនៃការផ្ញើសារ
អ្នកប្រើប្រាស់ មិនត្រូវផ្ញើសារដែលរួមមានខ្លឹមសារដូចខាងក្រោមនោះទេ។
- ខ្លឹមសារដែលមានលក្ខណៈបរិហារកេរ្តិ៍ ឬបង្ខូចកេរ្តិ៍ឈ្មោះចំពោះអត្តពលិក ឬបុគ្គលជាក់លាក់ណាមួយ ឬអង្គភាព ប្រទេស តំបន់ ជនជាតិ ឬសាសនា ជាដើម។ល។
- ការឃោសនាក្នុងន័យនយោបាយឬសាសនា ឬក៏ ការផ្សព្វផ្សាយឬការបញ្ចុះបញ្ចូល ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម។
- ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គល ក្រៅពីឈ្មោះហៅក្រៅ មានដូចជា ឈ្មោះពេញ(ឈ្មោះពិត) អាសយដ្ឋានស្នាក់នៅ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ជាដើម។ល។
- ខ្លឹមសារដែលរំលោភទៅលើសិទ្ធិអ្នកនិពន្ធ សិទ្ធិរូបភាព ឬ កម្មសិទ្ធិបញ្ញារបស់បុគ្គលទីបី។
- ខ្លឹមសារដែលប្រឆាំងនឹងសីលធម៌សាធារណៈ ឬក៏បង្កភាពអាក់អន់ចិត្តចំពោះអ្នកដទៃ។
- ខ្លឹមសារផ្សេងៗទៀតដែលការិយាល័យយើងខ្ញុំវិនិច្ឆ័យថាមិនសមរម្យ។
ការដាក់បង្ហាញ និង សិទ្ធិអ្នកនិពន្ធ/ពាណិជ្ជសញ្ញា
ចំពោះសារដែលបានផ្ញើរួច ការិយាល័យយើងខ្ញុំនឹងធ្វើការពិនិត្យបញ្ជាក់ចំណុចហាមឃាត់ខាងលើចំពោះខ្លឹមសារនៅក្នុងសារផ្ញើ
ហើយករណីខ្លះគឺនឹងមិនអាចដាក់បង្ហាញសារបានទេ។
សិទ្ធិអ្នកនិពន្ធទៅលើខ្លឹមសារនៃសារ គឺជាកម្មសិទ្ធិរបស់អ្នកផ្ញើសារ ប៉ុន្តែ នៅខណៈពេលក្រោយពេលផ្ញើរួច
នោះគឺចាត់ទុកថាបានផ្ដល់ការអនុញ្ញាតដល់ការិយាល័យយើងខ្ញុំនៅក្នុងការប្រើប្រាស់ខ្លឹមសារនោះដោយឥតគិតថ្លៃនៅគ្រប់តំបន់ទាំងអស់លើសកលលោក (ដូចជា ការដាក់បង្ហាញនៅលើឯកសារផ្សព្វផ្សាយ ការបញ្ជូននៅលើបណ្ដាញសង្គម ការបកប្រែឬសង្ខេបទៅជាភាសាផ្សេងៗ ជាដើម)។
ម្យ៉ាងទៀតគឺនឹងគ្មានការអនុវត្តសិទ្ធិបុគ្គលជាអ្នកនិពន្ធចំពោះខ្លឹមសារទាំងនេះឡើយ។
1. អំពីសិទ្ធិអ្នកនិពន្ធ
ចំពោះស្នាដៃនិពន្ធ រូបភាព តួអង្គ សញ្ញាសម្គាល់ ក៏ដូចជាព័ត៌មានផ្សេងៗទៀតគ្រប់ទាំងអស់ដែលមាននៅលើទំព័រវេបសាយនេះ ក្រុមហ៊ុនយើងខ្ញុំឬបុគ្គលដែលបានផ្ដល់នោះ
គឺមានសិទ្ធិទៅលើកម្មសិទ្ធិបញ្ញាដែលរួមមានសិទ្ធិអ្នកនិពន្ធជាដើម ក៏ដូចជាទៅលើការប្រើប្រាស់សិទ្ធិនោះ ព្រមទាំងសិទ្ធិនានាផ្សេងៗទៀត។ ការទាញយក ឬការបោះពុម្ព ឬការចម្លងខ្លឹមសារនៅលើទំព័រវេបសាយនេះតាមវិធីផ្សេងៗទៀត
គឺត្រូវបានអនុញ្ញាតចំពោះតែការប្រើប្រាស់ជាលក្ខណៈឯកជនក្នុងវិសាលភាពនៃការប្រើប្រាស់ផ្ទាល់ខ្លួនឬនៅក្នុងក្រុមគ្រួសារប៉ុណ្ណោះ។
សូមចៀសវាងការប្រើប្រាស់បន្ត (ដូចជា ថតចម្លង បញ្ជូន ដាក់បង្ហាញ ដកស្រង់ ជាដើម) នូវព័ត៌មាននិងកម្មវិធីដែលមាននៅលើទំព័រវេបសាយនេះ
ទៅកាន់គេហទំព័រផ្សេងទៀតឬឯកសារបោះពុម្ពនានា។
សូមចៀសវាងការប្រើប្រាស់ខ្លឹមសារដែលដាក់បង្ហាញនៅលើទំព័រវេបសាយនេះតាមវិធីផ្សេងៗទៀតដោយគ្មានការអនុញ្ញាត
លើសពីវិសាលភាពដែលត្រូវបានទទួលស្គាល់ដោយច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ។
2. អំពីពាណិជ្ជសញ្ញា
សិទ្ធិទាក់ទងនឹងពាណិជ្ជសញ្ញា (សញ្ញាសម្គាល់ពាណិជ្ជកម្មឬសញ្ញាសម្គាល់សេវាកម្ម) ដែលបង្ហាញនៅលើទំព័រវេបសាយនេះ
គឺស្ថិតនៅក្រោមក្រុមហ៊ុនយើងខ្ញុំឬម្ចាស់កម្មសិទ្ធិដែលផ្ដល់ការទទួលស្គាល់លើការប្រើប្រាស់នោះដល់ក្រុមហ៊ុនយើងខ្ញុំ។ សូមចៀសវាងប្រើប្រាស់ខ្លឹមសារទាំងនេះដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។
ការកំណត់លក្ខខណ្ឌទាក់ទងនឹងការប្រើប្រាស់
- ក្រុមហ៊ុនយើងខ្ញុំសូមរក្សាសិទ្ធិនៅក្នុងការបង្កើតលក្ខខណ្ឌនានាទាក់ទងនឹងការប្រើប្រាស់សេវាកម្មរបស់អតិថិជន ក៏ដូចជាការដាក់កំហិតទៅលើការប្រើប្រាស់នោះ
ស្របទៅតាមការចាំបាច់។ ករណីវិនិច្ឆ័យថាចាំបាច់ ក្រុមហ៊ុនយើងខ្ញុំសូមរក្សាសិទ្ធិនៅក្នុងការកែប្រែលក្ខខណ្ឌនានាទាក់ទងនឹងការប្រើប្រាស់
ដោយមិនចាំបាច់ជូនដំណឹងទៅដល់អតិថិជននោះទេ។ - ក្រោយពេលដែលក្រុមហ៊ុនយើងខ្ញុំបានបង្កើតឬកែប្រែលក្ខខណ្ឌនានា ការដាក់បង្ហាញនៅលើទំព័រវេបសាយនេះគឺចាត់ទុកថាជាការបានជូនដំណឹងទៅដល់អតិថិជន។ ការជូនដំណឹងនេះនឹងត្រូវបានដាក់បង្ហាញនៅលើទំព័រវេបសាយនេះ
ហើយនៅពេលដែលអតិថិជនអាចមើលឃើញការជូនដំណឹងនេះតាមរយៈការចូលប្រើប្រាស់ទំព័រវេបសាយនេះ គឺចាត់ទុកថាការជូនដំណឹងទៅកាន់អតិថិជនបានចប់សព្វគ្រប់។ - ករណីអតិថិជនបានល្មើសនឹងលក្ខខណ្ឌប្រើប្រាស់នេះ ឬក៏សកម្មភាពរបស់អតិថិជនបានបង្កការខាតបង់ដល់ក្រុមហ៊ុនយើងខ្ញុំ
អតិថិជនត្រូវមានកាតព្វកិច្ចសងសំណងខូចខាតចំពោះការខាតបង់របស់ក្រុមហ៊ុនយើងខ្ញុំ។
អំពីការប្រើប្រាស់ឃុកឃី (Cookie)
ដើម្បីផ្ដល់ជូននូវសេវាកម្មឱ្យកាន់តែមានលក្ខណៈសមស្របចំពោះអតិថិជន ទំព័រវេបសាយនេះគឺកំពុងប្រើប្រាស់បច្ចេកវិទ្យាហៅថា ឃុកឃី (Cookie)។
គោលបំណងនៃការប្រើប្រាស់ឃុកឃី (Cookie) រួមមានដូចខាងក្រោម។
1. ការរក្សាមុខងារនិងការធានាសន្តិសុខសម្រាប់ទំព័រវេបសាយ
ទំព័រវេបសាយនេះកំពុងប្រើប្រាស់ ឃុកឃី (Cookie) ដើម្បីធ្វើការគ្រប់គ្រងទៅលើប្រតិបត្តិការនៃទំព័រវេបសាយជាដើម។ល។ វិសាលភាពនៃការប្រើប្រាស់ ៖
កំណត់ត្រឹមការប្រើប្រាស់ដែលចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យទំព័រវេបសាយនេះអាចប្រតិបត្តិការជាធម្មតាបាន ដោយនោះរួមមាន
ការការពារសន្តិសុខនៃប្រព័ន្ធ(ការគ្រប់គ្រងដំណាក់កាល) និង ការរក្សាព័ត៌មានដែលបានបញ្ចូលជាដើម។ល។ ទំនាក់ទំនងជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន ៖ ឃុកឃី (Cookie)ទាំងនេះនឹងមិនរក្សាទុកឬប្រើប្រាស់ដោយភ្ជាប់ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន ដូចជា ឈ្មោះពេញ លេខទូរសព្ទ អាសយដ្ឋានជាដើម
ដែលអតិថិជនបានបញ្ចូលនោះទេ។
2. ការវិភាគទៅលើការចូលប្រើប្រាស់
ទំព័រវេបសាយនេះគឺកំពុងប្រើប្រាស់កម្មវិធីវិភាគទៅលើការចូលប្រើប្រាស់ ហៅថា “Google Analytics” ដែលផ្ដល់ដោយក្រុមហ៊ុន Google
ក្នុងគោលដៅស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពនៃការប្រើប្រាស់ទំព័រវេបសាយ ដើម្បីជាប្រយោជន៍សម្រាប់ការកែលម្អខ្លឹមសារនិងការលើកកម្ពស់គុណភាព។
ព័ត៌មានដែលនឹងប្រមូល ៖ Google Analytics នឹងប្រើប្រាស់ឃុកឃី (Cookie) ដើម្បីប្រមូលនូវទិន្នន័យចរាចរណ៍។ ទិន្នន័យនេះគឺនឹងត្រូវបានប្រមូលដោយអនាមិក ហើយនឹងគ្មានការកំណត់អត្តសញ្ញាណបុគ្គលឡើយ។ លក្ខខណ្ឌនិងគោលការណ៍ ៖ សម្រាប់ខ្លឹមសារលម្អិតទាក់ទងនឹងលក្ខខណ្ឌប្រើប្រាស់និងគោលការណ៍ឯកជនភាពនៃ
Google Analytics សូមពិនិត្យមើលនៅក្នុងតំណភ្ជាប់ខាងក្រោម។ លក្ខខណ្ឌប្រើប្រាស់នៃ Google Analytics
https://marketingplatform.google.com/about/analytics/terms/us/
គោលការណ៍និងលក្ខខណ្ឌនៃ Google
https://policies.google.com/technologies/ads?hl=km
ករណីអ្នកចង់បិទ(opt-out)ត្រឹមតែការប្រមូលព័ត៌មានដោយ Google Analytics អ្នកអាចប្រើប្រាស់កម្មវិធីដូចខាងក្រោម។
Google Analytics Opt-out Browser Add-on អតិថិជនអាចបិទមុខងារឃុកឃី (Cookie)បាន តាមរយៈការផ្លាស់ប្ដូរការកំណត់នៅលើទំព័រស្វែងរក។
おយ៉ាងណាមិញ ករណីអ្នកបានបិទមុខងារឃុកឃី (Cookie) ទាក់ទងនឹងចំណុច “(1) ការរក្សាមុខងារនិងការធានាសន្តិសុខសម្រាប់ទំព័រវេបសាយ”
គឺអាចកើតមានបញ្ហាមិនអាចប្រើប្រាស់មុខងារមួយចំនួននៅលើទំព័រវេបសាយនេះ ដូចជា ទម្រង់បំពេញមិនអាចដំណើរការជាធម្មតា ឬក៏ មិនអាចចុះឈ្មោះចូលប្រើប្រាស់បាន ជាដើម ដូច្នេះ សូមអ្នកប្រុងប្រយ័ត្នចំពោះចំណុចនេះ។
យុទ្ធនាការចែករំលែកនៅលើបណ្ដាញសង្គម ៖ កំណត់ត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ
សម្រាប់កម្មវិធីផ្តល់រង្វាន់ចំពោះអ្នកដែលបានចែករំលែកសារពីទំព័រវេបសាយនេះនៅលើបណ្ដាញសង្គម គឺផ្តល់ជូនសម្រាប់តែអ្នកដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។
ទាក់ទងនឹងព័ត៌មានដែលចាំបាច់សម្រាប់ការផ្ញើរង្វាន់ យើងខ្ញុំនឹងទាក់ទងទៅអ្នកដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ
តាមរយៈការផ្ញើសារដោយផ្ទាល់(DM)តាមរយៈបណ្ដាញសង្គមជាដើម។
សូមលោកអ្នកកុំបញ្ចូលព័ត៌មានផ្ទាល់ខ្លួនណាមួយឱ្យសោះនៅលើទំព័រវេបសាយនេះ។
ក្រោយពេលយើងខ្ញុំបានទាក់ទងទៅអំពីការផ្ដល់រង្វាន់ ករណីគ្មានការឆ្លើយតបគិតត្រឹមថ្ងៃដែលបានកំណត់ ឬក៏
ករណីមិនអាចបញ្ជូនរង្វាន់ទៅដល់ដោយសារអាសយដ្ឋានមិនច្បាស់លាស់ឬការមិនស្ថិតនៅគេហដ្ឋានរយៈពេលវែង ការផ្ដល់រង្វាន់នេះនឹងត្រូវចាត់ទុកជាមោឃៈ។
អំពីការចុះឈ្មោះអាសយដ្ឋានផ្ញើ និង ការបញ្ជូនរង្វាន់
- នៅពេលការចុះឈ្មោះចូលរួមយុទ្ធនាការនេះតាមរយៈទម្រង់បំពេញបានចប់សព្វគ្រប់ ការទទួលការដាក់ពាក្យក៏ចាត់ទុកថាបានបញ្ចប់ដែរ។
- នៅពេលចុះឈ្មោះចូលរួម សូមសាមីខ្លួនដែលជាអ្នកដាក់ពាក្យចូលរួម ចុះឈ្មោះដោយបំពេញទិន្នន័យដែលពិតនិងត្រឹមត្រូវ ស្របទៅតាមទម្រង់បំពេញ។
ករណីមានកំហុសនៅក្នុងទិន្នន័យបំពេញ ឬ ករណីដែលបានក្លែងបន្លំការចុះឈ្មោះ និងករណីដែលមានការចុះឈ្មោះដោយបុគ្គលក្រៅពីអ្នកដាក់ពាក្យចូលរួម
នោះការផ្ដល់រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃៈ។ ករណីផ្សេងៗទៀតដែលក្រុមហ៊ុនយើងខ្ញុំវិនិច្ឆ័យថាចាំបាច់ នោះការផ្ដល់រង្វាន់ក៏នឹងត្រូវបានចាត់ទុកជាមោឃៈដែរ។ - រង្វាន់នឹងត្រូវបានផ្ញើទៅ ដោយផ្អែកលើព័ត៌មានដែលបានចុះឈ្មោះ ស្របទៅតាមចំណុច(2) (គួរបញ្ជាក់ថា ការដឹកជញ្ជូនគឺកំណត់ត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះ)។
- ការផ្ញើរង្វាន់គឺកំណត់ត្រឹមតែ1ដងប៉ុណ្ណោះ ដូច្នេះ ទោះជាករណីដែលអ្នកប្រើប្រាស់មិនបានទទួលដោយប្រការណាមួយក៏ដោយ ក៏នឹងគ្មានការផ្ញើជូនម្ដងទៀតឡើយ។ យ៉ាងណាមិញ លើកលែងករណីដែលជាកំហុសធ្ងន់ធ្ងររបស់ក្រុមហ៊ុនយើងខ្ញុំយ៉ាងច្បាស់លាស់។
ការជូនដំណឹង និង ការទំនាក់ទំនង
- ករណីក្រុមហ៊ុនយើងខ្ញុំវិនិច្ឆ័យថាចាំបាច់ត្រូវជូនដំណឹងឬទាក់ទងទៅកាន់អ្នកដាក់ពាក្យចូលរួម
យើងខ្ញុំអាចនឹងទាក់ទងទៅកាន់អាសយដ្ឋានផ្ញើដែលបានចុះឈ្មោះដោយផ្អែកលើប្រការមុន តាមរយៈទូរសព្ទឬប្រៃសណីយ៍។ - ករណីអតិថិជនវិនិច្ឆ័យថាចាំបាច់ត្រូវទាក់ទងមកក្រុមហ៊ុនយើងខ្ញុំ សូមលោកអ្នកទាក់ទងមកកាន់បញ្ជរដែលបានកំណត់។
ការផ្អាកសេវាកម្មជាបណ្ដោះអាសន្ន
ក្រុមហ៊ុនយើងខ្ញុំអាចនឹងផ្អាកសេវាកម្ម ដោយមិនចាំបាច់ជូនដំណឹងទុកជាមុនដល់អតិថិជន នៅក្នុងកាលៈទេសៈដែលមិនបានព្រាងទុកដូចខាងក្រោម។
ក្រុមហ៊ុនយើងខ្ញុំសូមមិនទទួលខុសត្រូវណាមួយទៅលើការខាតបង់ដែលបានកើតឡើងដោយសារការផ្អាកនេះទេ។
- ករណីដែលត្រូវអនុវត្តការធ្វើតំហែទាំការពារតាមកាលកំណត់ ឬ ជាបន្ទាន់ ទៅលើផ្នែកទន់និងផ្នែករឹងជាដើម។
- ករណីដែលមិនអាចផ្ដល់សេវាកម្មបាន ដោយសារគ្រោះរញ្ជួយដី អគ្គិភ័យ ទឹកជំនន់ បន្ទុះភ្នំភ្លើង ការដាច់ចរន្តអគ្គិសនី ជាដើម។ល។
- ករណីដែលមិនអាចផ្ដល់សេវាកម្មបាន ដោយសារសង្គ្រាម ភាពចលាចល កុបកម្ម ជាដើម។
- ករណីដែលពិបាកបន្តការងារសេវាកម្មនេះ ដោយសារបញ្ហានៃប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រ ឬ ការលួចចូលប្រព័ន្ធកុំព្យូទ័រ ជាដើម។ល។
- ករណីផ្សេងៗទៀតដែលយើងខ្ញុំវិនិច្ឆ័យថាចាំបាច់ត្រូវផ្អាកសេវាកម្មផ្នែកប្រតិបត្តិការឬបច្ចេកទេស។
អំពីការលើកលែងទំនួលខុសត្រូវ
ក្រុមហ៊ុនយើងខ្ញុំសូមមិនធានាដល់ភាពពេញលេញ ភាពសុក្រឹត និងភាពផ្ដល់អត្ថប្រយោជន៍ជាដើម ទាក់ទងនឹងព័ត៌មាន កម្មវិធី សេវាកម្មគ្រប់ប្រភេទ
និងចំណុចផ្សេងៗទៀតគ្រប់យ៉ាងដែលទាក់ទងនឹងទំព័រវេបសាយនេះឡើយ។
ក្រុមហ៊ុនយើងខ្ញុំសូមមិនទទួលខុសត្រូវណាមួយចំពោះឧបទ្ទវហេតុទៅលើផ្នែកទន់និងផ្នែករឹងដែលកើតឡើងដោយសារការប្រើប្រាស់ទំព័រវេបសាយនេះ
ឬបញ្ហាដែលបានកើតឡើងក្នុងចំណោមអតិថិជនឬរវាងអតិថិជននិងបុគ្គលទីបី ក៏ដូចជាការខាតបង់គ្រប់យ៉ាងដែលកើតឡើងដោយសារឧបទ្ទវហេតុផ្សេងៗទៀតនោះឡើយ។
អំពីច្បាប់អនុលោមនិងយុត្តាធិការ
ករណីកើតមានទំនាស់ពាក់ព័ន្ធនឹងលក្ខខណ្ឌប្រើប្រាស់នេះរវាងក្រុមហ៊ុនយើងខ្ញុំនិងអតិថិជន ភាគីទាំងពីរត្រូវធ្វើការពិភាក្សាដោយសុច្ឆន្ទៈដើម្បីដោះស្រាយទំនាស់នោះ។
ករណីចាំបាច់ត្រូវដាក់ពាក្យបណ្ដឹងគឺត្រូវកំណត់យកច្បាប់នៃប្រទេសជប៉ុនសម្រាប់ធ្វើជាច្បាប់អនុលោម
ហើយត្រូវកំណត់យកតុលាការដំបូងតូក្យូសម្រាប់ធ្វើជាតុលាការផ្តាច់មុខដែលមានយុត្តាធិការ។.
អនុវត្តគិតចាប់ពីថ្ងៃទី16 ខែកក្កដា ឆ្នាំ 2026
អនុវត្តគិតចាប់ពីថ្ងៃទី16 ខែកក្កដា ឆ្នាំ 2026
ការិយាល័យរដ្ឋបាលសម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានអំពីយុទ្ធនាការ AEON ផ្សារភ្ជាប់អាស៊ី
អ៊ីមែល ៖ info@aeon-apg2026.jp
- រយៈពេលបើកដំណើរការ
ថ្ងៃទី1 ខែមិថុនា ឆ្នាំ2026 (ចន្ទ) - ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2026 (ចន្ទ)
*10:00–17:00 (JST), ថ្ងៃចន្ទ–ថ្ងៃសុក្រ; បិទនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរបស់ជប៉ុន។